ធ្លាយបឹងធំមួយនៅភាគខាងជើងប្រទេសឥណ្ឌាបណ្តាលឲ្យពលរដ្ឋ ១៤នាក់បាត់បង់ជីវិត ខណៈជាង ១០០នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- October 6, 2023
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់ហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងរដ្ឋ Sikkim ភាគខាងជើងប្រទេសឥណ្ឌា ពោលគឺជាតំបន់នៅជាប់តំបន់ភ្នំហិម៉ាឡៃយ៉ា។
ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងបានរកឃើញអ្នកស្លាប់ហើយក៏នៅមានពលរដ្ឋឥណ្ឌាជាង ១០០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួនផងដែរ ខណៈគេមិនរំពឹងខ្ពស់ថាអ្នកដែលកំពុងបាត់ខ្លួនទាំងអស់នោះនៅមានជីវិតនោះទេ។ បើតាមអាជ្ញាធរគ្របគ្រង់គ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ទឹកជំនន់ដ៏ឆាប់រហ័សនេះបានកើតឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃបន្តបន្ទាន់គ្នារហូតធ្វើឲ្យបឹងដ៏ធំមួយនៅក្បែរតំបន់កើតហេតុនោះគឺបឹង Glacial ត្រូវធ្លាយនិងបង្កឲ្យមានទឹកហូរមកកាន់សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋយ៉ាងឆាប់រហ័សតែម្តង៕
អត្ថបទ៖ ភក្តី
ប្រភព៖ CNN
- Share This Post:






