ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមអាវភ្លៀង! ចាប់ថ្ងៃនេះ ដល់ថ្ងៃទី៨ ខែតុលា នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

    BY Khmernote Media October 6, 2023
    ត្រៀមអាវភ្លៀង! ចាប់ថ្ងៃនេះ ដល់ថ្ងៃទី៨ ខែតុលា នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។

    ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” បាននិងកំពុងបន្តដំណើរឆ្ពោះមកទិសខាងលិច ហើយនឹងទៅដល់កោះហុងកុងនៅថ្ងៃទី៨ ខែតុលា មុននឹងរលាយអស់ឥទ្ធិពល ព្យុះនេះពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

    – ចាប់ពីនៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ស្ថានភាពភ្លៀងធ្លាក់នឹងចុះថមថយ។
    – នៅរាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០-៦០%៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post:
    MPO4D jitutoto mpo4d Mpoplay