ក្រសួងកសិកម្ម ប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែង ប្រធាននាយកដ្ឋានរដ្ឋបាលផែនការគណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ
- October 6, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែង ប្រធាននាយកដ្ឋានរដ្ឋបាលផែនការគណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម។

ក្រសួងកសិកម្ម សូមជូនដំណឹងដល់មន្ត្រីរាជការក្រោមឱវាទទាំងអស់ជ្រាបថា ក្រសួងប្រកាសជ្រើសរើសបេក្ខភាពសម្រាប់ទទួលមុខតំណែងជា “ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម ចាប់ពីពេលនេះតទៅ។
បេក្ខជនដែលមានបំណងចង់ដាក់ ពាក្យស្នើសុំទទួលមុខតំណែងនេះ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១. ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ថ្នាក់ ៖ ជាមន្ត្រីក្របខ័ណ្ឌ “ក” នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
២. កម្រិតសញ្ញាបត្រ ៖ ចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ដោយមានជំនាញផ្នែករដ្ឋបាលសាធារណៈ ឬជំនាញចាំបាច់ពាក់ព័ន្ធ
៣. ចំណេះដឹងទូទៅ ៖ ចេះភាសាអង់គ្លេស និងអាចប្រើប្រាស់ព័ត៌មានវិទ្យាបាន
៤. អតីតភាពការងារ ៖ យ៉ាងតិច ០៥ឆ្នាំឡើងទៅ គិតចាប់ពីកាលបរិច្ឆេទតាំងស៊ប់
៥. មុខតំណែងបច្ចុប្បន្ន ៖ ជាប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន ឬប្រធាននាយកដ្ឋាន
៦. ឯកសារពាក់ព័ន្ធ ៖ ពាក្យស្នើសុំ ដោយបញ្ជាក់ឱ្យបានច្បាស់លាស់ពីមូលហេតុនៃការស្នើសុំ មុខតំណែងនេះ ព្រមទាំងចក្ខុវិស័យសម្រាប់នាយកដ្ឋាន ប្រវត្តិរូបផ្ទាល់ខ្លួន សញ្ញាបត្រថតចម្លង និងឯកសារពាក់ព័ន្ធផ្សេងទៀត ប្រសិនបើមាន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមលើកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលបំពេញបាននូវលក្ខខណ្ឌ ខាងលើ ឱ្យមកដាក់ពាក្យនៅនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ចាប់ពីពេលនេះតទៅរហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ត្រឹមវេលាម៉ោង០៥៖៣០នាទីល្ងាច។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋាន តាមរយៈលេខទូរស័ព្ទ ៖ ០១២ ៥៣៧ ៣៧៣ ក្នុងម៉ោង និងថ្ងៃធ្វើការ ៕

- Share This Post:






