ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ១ថ្ងៃ នៅថ្ងៃទី២៩ ខែតុលានេះ

    BY Khmernote Media October 7, 2023
    រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ១ថ្ងៃ នៅថ្ងៃទី២៩ ខែតុលានេះ

    ខេត្តកណ្តាល៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

    រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា ឆ្នាំនេះក្នុងស្មារតីថែរក្សា ទំនៀមទម្លាប់ប្រពៃណីដ៏ល្អ និងដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ បានកម្សាន្ត សប្បាយរីករាយ និងដើម្បីត្រៀមចូលរួមអបអរសាទរ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ រដ្ឋបាលខេត្ត បានសម្រេចរៀបចំ ពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានរយៈពេលចំនួន ០១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣

    ក្នុងពិធីប្រណាំងទូកនេះផងដែរ រដ្ឋបាលខេត្តកណ្តាល ក៏រៀបចំឱ្យមានការប្រគំតន្រ្តី ការសម្ដែងសិល្បៈ ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ។

    សេចក្តីដូចបានគោរព និងជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាននិងអញ្ជើញ ចូលរួមកម្សាន្តសប្បាយរីករាយ និងអបអរសាទរក្នុងពិធីប្រណាំងទូកនេះ ឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យ កម្មវិធីប្រព្រឹត្តទៅជោគជ័យ និងប្រកបដោយបរិយាកាសរីករាយ៕

    ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay