អម្រឹត ម៉ូបាលជំនាន់ថ្មី បានដាក់ដំណើរការជាផ្លូវការជាមួយមុខងារសម្បូរបែប រហ័ស ហើយងាយស្រួល !
- BY
- Liny Chan
- October 7, 2023
ភ្នំពេញ៖ រយៈពេល ១ទស្សវត្សចុងក្រោយបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានចូលរួមផ្លាស់ប្តូរប្រតិបត្តិការអាជីវកម្ម ជាច្រើន ពីបែបប្រពៃណី ទៅជាបែបឌីជីថល រួមទាំងវិស័យធុរកិច្ចទូទៅ ក៏ដូចជាវិស័យហិរញ្ញវត្ថុធនាគារ ក្នុងការជម្រុញប្រសិទ្ធភាពការងារ បង្កើនភាពងាយស្រួល និងការពេញចិត្តពីអតិថិជន។ កំណើនអ្នកប្រើប្រាស់សេវាកម្មធនាគារចល័ត ជាពិសេសចាប់ពីវិបត្តិកូវីដ ឆ្នាំ ២០១៩ ក៏មានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ។

ឆ្លើយតបនឹងការវិវត្តន៍ទីផ្សារ និងការប្រកួតប្រជែងទាន់ពេលវេលា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានធ្វើកែលម្អកម្មវិធី អម្រឹត ម៉ូបាល (Amret Mobile) របស់ខ្លួនឲ្យកាន់តែទំនើប ងាយស្រួល និងសេវាកម្មសម្បូរបែប ប្រសើរជាងមុនជាច្រើន ដើម្បីបំពេញតម្រូវការ អតិថិជន។ កម្មវិធីធនាការចល័តថ្មីនេះ នឹងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការចាប់ពី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នេះតទៅ ដោយ មានការដាក់ស្តង់ពិពណ៌នៅផ្សារទំនើប អ៊ីអនមានជ័យ (AEON3) និងតាមសាខារបស់ អម្រឹត ទាំង១៥០ ទូទាំងប្រទេស ។

លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍បន្ថែម ថា៖ កម្មវិធីអម្រឹតម៉ូបាលជំនាន់ថ្មី ត្រូវបានរចនាឡើងដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ដែលអតិថិជនអាចចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯង បង្កើត KHQR ផ្ទាល់ខ្លួន បង្កើតគំរូប្រតិបត្តិការ និងការទូទាត់ផ្សេងៗ មុខងារទូទាត់វិក្កយបត្រ និងការបើកគណនីសន្សំអនឡាញជាដើម។ ពិសេសជាងនេះទៅទៀត តាមរយៈអម្រឹតម៉ូបាលជំនាន់ថ្មី អតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅធនាគារដែលជាសមាជិក Bakong រហូតដល់ ៥០.០០០ ដុល្លារដោយមិនអស់ថ្លៃសេវា។

អតិថិជនថ្មី ក៏អាចចុះឈ្មោះប្រើប្រាស់ អម្រឹត ម៉ូបាល បានយ៉ាងរហ័ស និងងាយស្រួល ដោយលោកអ្នកគ្រាន់តែតម្លើងកម្មវិធីនេះរួច ជ្រើសយកបង្កើតគណនីអម្រឹតថ្មី ជាមួយនឹងលេខទូរស័ព្ទដៃ ដើម្បីបង្កើតនូវលេខសម្ងាត់។ បន្ទាប់មក កម្មវិធីអម្រឹតម៉ូបាលនឹងផ្ញើសារលេខសម្ងាត់ (៦ខ្ទង់) ទៅទូរស័ព្ទដៃរបស់លោកអ្នកដើម្បីចុះឈ្មោះដំណើរការដោយជោគជ័យ។
អំពីអម្រឹត
ដោយមានភាគទុនិកជាង៩០ភាគរយ ជាស្ថាប័នអន្ដរជាតិធំៗ អម្រឹត ស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារធំៗទាំង១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រពីជាតិអតិថិជន ជាង៣២ឆ្នាំមកហើយ។ មកដល់ពេលនេះ អម្រឹត កំពុងបម្រើអតិថិជនជាង ៥០ ម៉ឺន នាក់ តាមរយៈសាខាចំនួន ១៥០ បុគ្គលិក ជិត៥ពាន់នាក់ និង មានទ្រព្យសកម្មជាង ២ពាន់លានដុល្លារអាមេរិក។
សម្រាប់ព័ត៌មានអំពីផលិត និងសេវាកម្មរបស់អម្រឹត សូមចូលទៅកាន់គេហទំព័រ amret.com.kh









- Share This Post:






