អន្តរជាតិ

គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយបានបណ្តាលឲ្យពលរដ្ឋអាហ្វហ្គានីស្ថានជាង ១៨០នាក់បាត់បង់ជីវិត និងជាង ៦០០នាក់បានរងរបួស

BY
Pheakdey
October 8, 2023

អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់មានពលរដ្ឋអាហ្វហ្គានីស្ថានជាង ១៨០នាក់​បានស្លាប់បាត់បងជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលានេះ។ គ្រោះរញ្ជួយដីបានកើតឡើងនៅតំបន់ភាគលិចនៃប្រទេសអាហ្វហ្គានីស្ថាន​ និងបានកើតឡើងនៅក្នុងកម្រិត ៦,៣ រ៉ិចទ័រ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយនៅមានពលរដ្ឋអាហ្វហ្គានីស្ថានជាង ៦០០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានរងរបួស និងមានហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានបំផ្លាញចោលទាំងស្រុង។ គិតរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដ្បិតគេបារម្ភថាអាចនៅមានពលរដ្ឋមួយចំនួនទៀតកំពុងត្រូវកប់នៅក្រោមគំនរបាក់បែក៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: