អន្តរជាតិ

ថៃប្រកាសថា មានពលរដ្ឋខ្លួន ១២នាក់បានបាត់បង់ជីវិតដោយការវាយ​ប្រហារនៅអ៊ីស្រាអែល ខណៈ ១១នាក់ផ្សេងកំពុងត្រូវបានគេចាប់ខ្លួន

BY
Pheakdey
October 9, 2023

ថៃ៖ ក្រសួងការបរទេសនៃប្រទេសថៃ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលានេះបានប្រកាសថា មានពលរដ្ឋថៃចំនួន ១២ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីសំណាក់ក្រុមហាម៉ាសនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយនៅមានពលរដ្ឋថៃចំនួន ១១នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា ត្រូវបានក្រុមហាម៉ាសចាប់ខ្លួនផងដែរ។

យ៉ាងណាក្តី ប្រភពខាងលើនៅមិនទាន់ធ្វើការបញ្ជាក់អំពីអត្តសញ្ញាណលម្អិតរបស់ពលរដ្ឋថៃម្នាក់ៗ ដែលបានស្លាប់បាត់បង់ជីវិតនិងកំពុងត្រូវបានចាប់ខ្លួនទាំងនោះនៅឡើយទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺមានពលរដ្ឋអ៊ីស្រាអែលជាង ៧០០នាក់ហើយ ដែលត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារខាងលើនេះ ខណៈបើគិតបញ្ជូលទាំងជនរងគ្រោះផ្សេងៗទៀតនោះគឺហេតុការណ៍វាយប្រហារដ៏ឃោឃៅនេះបានផ្តាច់យកជីវិតមនុស្សអស់ជាង ១,១០០នាក់៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: