ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយកើតមានការវាយប្រហារនៅអ៊ីស្រាអែល ប្រទេសធំៗមួយចំនួនៅលើពិភពលោកសម្រេចរឹតបន្តឹងប្រព័ន្ធសន្តិសុខក្នុងប្រទេសជាបន្ទាន់ព្រោះហេតុផលដ៏សំខាន់មួយនេះ

    BY Liny Chan October 9, 2023
    ក្រោយកើតមានការវាយប្រហារនៅអ៊ីស្រាអែល ប្រទេសធំៗមួយចំនួនៅលើពិភពលោកសម្រេចរឹតបន្តឹងប្រព័ន្ធសន្តិសុខក្នុងប្រទេសជាបន្ទាន់ព្រោះហេតុផលដ៏សំខាន់មួយនេះ

    ប្រទេសធំៗមួយចំនួននៅលើពិភពលោកសម្រេចរឹតបន្តឹងប្រព័ន្ធសន្តិសុខក្នុងប្រទេសខ្លួនយ៉ាងបន្ទាន់ ក្រោយការវាយប្រហារដោយប្រដាប់អាវុធពីសំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីនបានកើតឡើងនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលានេះ។ ប្រទេសដែលបានអនុវត្តវិធានការរឹតបន្តឹងប្រព័ន្ធសន្តិសុខនេះមានរួមមាន៖ អាមេរិក បារាំង អង់គ្លេស​ អាឡឺម៉ង់ កាណាដា អ៊ីរ៉ង់ លីបង់ តួគី យេម៉ែន អ៊ីរ៉ាក់ និងអាហ្វ្រិកខាងត្បូងជាដើម។

    ប្រភពខាងលើបានបន្តថា ការសម្រេចអនុវត្តិវិធានការរឹតបន្តឹងប្រព័ន្ធសន្តិសុខនេះត្រូវបានធ្វើឡើងក្រោមហេតុផលព្រួយបារម្ភថា នៅក្នុងប្រទេសធំៗទាំងនេះ គឺមានទាំងពលរដ្ឋអ៊ីស្រាអែល​ ឬអ្នកគាំទ្រអ៊ីស្រាល និងពលរដ្ឋប៉ាឡេស្ទីន ឬអ្នកគាំទ្រចលនាហាម៉ាសប៉ាឡេស្ទីនកំពុងរស់នៅ ហើយដោយសារភ្លើងកំហឹងអំពីហេតុការណ៍វាយប្រហារដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ីស្រាអែលនោះ គឺក្រុមពលរដ្ឋទាំងនេះអាចបង្កឲ្យមានជម្លោះ ហិង្សា ឬជាការសងសឹងបែបឃោឃៅណាមួយកើតឡើង។ ក្នុងករណីដែលសកម្មភាពសងសឹកបែបគ្រោះថ្នាក់បានកើតឡើងនៅក្នុងប្រទេសណាមួយនោះ​ គឺពិតណាស់វាអាចនឹងបង្កគ្រោះដល់ពលរដ្ឋស្លូតត្រង់ផ្សេងទៀតដែលពុំមានការពាក់ព័ន្ធអ្វីទាល់តែសោះ ហើយមុខមាត់របស់ប្រទេសទាំងនោះក៏ត្រូវរងនូវការប៉ះពាល់យ៉ាងខ្លាំងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay