អន្តរជាតិ

ប្រទេសធំៗផ្តើមផ្តល់ជំនួយទៅកាន់អាហ្វហ្គានីស្ថាន ខណៈតួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីបានកើនឡើងដល់ជាង ២,០០០នាក់

BY
Pheakdey
October 10, 2023

អាហ្វហ្គានីស្ថាន៖ ប្រទេសធំៗជាច្រើននៅជុំវិញពិភពលោកផ្តើមផ្តល់ប្រាក់ជំនួយជាបន្តបន្ទាប់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ប្រាក់ជំនួយធំៗដែលត្រូវបានផ្តល់ជូនទៅដល់អាហ្វហ្គានីស្ថាននៅពេលនេះរួមមាន ជំនួយមនុស្សធម៌ចំនួន ៥លានដុល្លារពីអង្គការសហប្រជាជាតិ និងប្រាក់ជំនួយតាមរយៈសមាគមកាកបាទក្រហមចិនចំនួន ២០០,០០០ ដុល្លារ។

របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថានបានបង្ហាញថា គ្រោះរញ្ជួយដីខាងលើនេះបានបណ្តាលឲ្យពលរដ្ឋអាហ្វហ្គានីស្ថានត្រូវស្លាប់បាត់បង់ជីវិតអស់ជាង ២,០០០នាក់ហើយ គិតត្រឹមល្ងាចថ្ងៃចន្ទ ទី៩ ខែតុលានេះ។ ប្រភពខាងលើបានបន្តថា គិតរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ ដ្បិតនៅមានពលរដ្ឋអាហ្វហ្គានីស្ថានមួយចំនួនកំពុងបាត់ខ្លួននៅឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: