ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្លូវរថភ្លើងចូលក្នុងព្រលានយន្តហោះបើកការដ្ឋានសាងសង់ផ្លូវហើយ

    BY Khmernote Media March 10, 2018
    ផ្លូវរថភ្លើងចូលក្នុងព្រលានយន្តហោះបើកការដ្ឋានសាងសង់ផ្លូវហើយ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ គម្រោងស្ថាបនាពង្រីកផ្លូវ ដាក់លូ និងរៀបចំផ្លូវរថភ្លើងចូលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា គម្រោងស្ថាបនាពង្រីកផ្លូវ ដាក់លូ និងរៀបចំផ្លូវរថភ្លើងចូលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើឡើងនៅលើផ្លូវតាំងកសាង តភ្ជាប់ពីផ្លូវរថភ្លើងក្បែរវត្តតាំងកសាងចូលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

    គម្រោងខ្សែរថភ្លើងថ្មីនេះ នឹងបម្រើការដឹកជញ្ជូនសាធារណៈពីស្ថានីយ៍រាជាយស្ម័យយានដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay