ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! មន្ត្រីរាជការ នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងម្នាក់ ៥ម៉ឺនរៀល នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

    BY Khmernote Media October 10, 2023
    ដំណឹងល្អ! មន្ត្រីរាជការ នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងម្នាក់ ៥ម៉ឺនរៀល នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា មន្ត្រីរាជការស៊ីវិល នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួនទឹកប្រាក់ ៥០ ០០០ រៀល (ប្រាំម៉ឺន) ក្នុងម្នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដំណាលគ្នាជាមួយបៀវត្សខែតុលា។

    ក្រសួងមុខងារសាធារណៈមានកិត្តិយស សូមជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយក រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ លោក លោកស្រីប្រធានមន្ទីរ និងអង្គភាព ពាក់ព័ន្ធមេត្តាជ្រាបថា គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរៀបចំបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើកឱ្យបានដល់ សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ និងត្រូវរៀបចំការបើកផ្តល់ប្រាក់បៀវត្សលើក ទី១សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យបានមុនដំណាច់ខែតុលា និងលើកទី២ឱ្យបានក្នុងសប្ដាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០២៣ ជូនមន្ត្រីរាជការស៊ីវិលរបស់ខ្លួន។ដោយឡែកសម្រាប់ការបើកផ្តល់បៀវត្សសម្រាប់ខែធ្នូ ឆ្នាំ២០២៣ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។

    ក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្តី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកសី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ លោក លោកស្រីប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការ អនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពតាមការគួរ ៕

    ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay