មន្ទីរសាធារណការក្រុង បានស្ថាបនាជួសជុលដាក់ប្រព័ន្ធលូកន្លែងបាក់ស្រុតនៅទីតាំងផ្លូវចុះពីស្ពានអាកាសស្ទឹងមានជ័យឡើងវិញ
- October 11, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ស្ទឹងមានជ័យ បានឱ្យដឹងថា នៅថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានចាត់ឲ្យលោក ដុះ គឹមឈី ចៅសង្កាត់រងទី១ សហការជួយសម្រួល ចរាចរណ៍នៅកន្លែងការដ្ឋានស្ថាបនាជួសជុលបានស្ថាបនាជួសជុលដាក់ប្រព័ន្ធលូ កន្លែងបាក់ស្រុតផ្លូវឡើងវិញ។

សូមជម្រាបជូនថា ហេតុការណ៍បាក់ស្រុតផ្លូវចុះពីស្ពានអាកាសស្ទឹងមានជ័យ កើតឡើងនៅម៉ោង២៖០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់នោះទេ។ ស្ថិតនៅទីតាំង ផ្លូវចុះពីស្ពានអាកាសឡើងមករបង វត្តចង្ក្រានស្ទឹងមានជ័យ ៕













ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






