ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរពហុព្យាបាល ណាត្រា បឹងទំពន់ ដែលស្ថិតនៅផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ
- October 12, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានសម្រេចបិទ និងដកហូតសេចក្តីសម្រេច ឱ្យបើកមន្ទីរពហុព្យាបាល ណាត្រា បឹងទំពន់ ដែលមានអាសយដ្ឋាន ផ្ទះលេខ C1-C2 ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ណាត្រា បឹងទំពន់ ដែលមានទីតាំងនៅផ្ទះលេខC1-C2 ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ប្រព្រឹត្តកំហុសដដែលៗដោយបានយករថយន្តសង្គ្រោះ របស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវសាធារណៈ ទោះជាមានការព្រមានជាច្រើនលើកពីក្រសួងសុខាភិបាលក៏ដោយ ៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






