អន្តរជាតិ

លោក ចូ បៃឌិន ព្រមានអ៊ីស្រាអែលកុំឲ្យចូលទៅកាន់កាប់តំបន់ហ្គាហ្សា ខណៈតួលេខអ្នកបាត់បង់ជីវិតដោយការវាយប្រហារគ្នាកើនឡើងដល់ជាង ១,៣០០នាក់

BY
Pheakdey
October 16, 2023

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានព្រមានអ៊ីស្រាអែលកុំឲ្យចូលទៅកាន់កាប់តំបន់ហ្គាហ្សាជាថ្មីម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃចន្ទ ទី១៦​​ ខែតុលានេះ។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងក្នុងអំំឡុងពេលដែលលោកបានអញ្ជើញផ្តល់បទសម្ភាសន៍មួយកាលពីថ្ងៃម្សិលមិញនេះ ហើយវាក៏ជាលើកដំបូងផងដែរសម្រាប់អាមេរិកដែលបានព្យាយាមរារាំងអ៊ីស្រាអែលជាសាធារណៈដូចនេះ។

លោក ចូ បៃឌិន បានលើកឡើងថា៖ “ខ្ញុំគិតថាវាគឺជាកំហុសមួយក្នងការចូលទៅកាន់កាប់ហ្គាហ្សាពីសំណាក់កងកម្លាំងអ៊ីស្រាអែល ដ្បិតសកម្មភាពនេះនឹងផ្តល់ការគំរាមគំហែងដល់ពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់ផ្សេងទៀត ខណៈពួកគេមិនមែនជាសមាជិកក្រុមហាម៉ាសនោះទេ”។ គួរបញ្ជាក់ជូនថា ការវាយប្រហារគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីនិងកងកម្លាំងអ៊ីស្រាលបានបណ្តាលឲ្យមានមនុស្សសរុបជាង ១,៣០០នាក់ហើយបានស្លាប់បាត់បង់ជីវិត ខណៈនៅក្នុងនោះក៏មានពលរដ្ឋអាមេរិកចំនួន ២៩នាក់ផងដែរ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

 

 

Share This Post: