ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមឆ័ត្រ និងអាវភ្លៀងផង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែតុលា នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់ច្រើនលាយឡំផ្គររន្ទះ

    BY Khmernote Media October 17, 2023
    ត្រៀមឆ័ត្រ និងអាវភ្លៀងផង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែតុលា នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់ច្រើនលាយឡំផ្គររន្ទះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

    ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) នៅតែបន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលដើរឆ្ពោះចូលចន្លោះរវាងខ្ពង់រាបភាគឦសាន និងខេត្តប៉ាក់សេ ប្រទេសឡាវ។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងអាគ្នេយ៍ (Variable winds)។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
    – ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះ កន្លែងខ្លះអាចមានភ្លៀងធ្លាក់ច្រើនលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៦០% ទៅ ៨០%។

    – នៅថ្ងៃទី១៩ ខែតុលា នៅតាមបណ្តាខេត្តភាគខាងជើងជាប់ជួរភ្នំដងរែក ភាគពាយ័ព្យជាប់នឹងប្រទេសថៃ និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្សោយ។

    រីឯនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ 60%៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post:
    MPO4D jitutoto mpo4d Mpoplay