អន្តរជាតិ

អ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំទៅកាន់តំបន់ហ្គាហ្សានិងបណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីនប្រមាណ ៥០០នាក់បាត់បង់ជីវិត

BY
Pheakdey
October 18, 2023

ហ្គាហ្សា៖ របាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលក្រុងហ្គាហ្សាបានឲ្យដឹងថា មានពលរដ្ឋប៉ាឡេស្ទីនប្រហែលជា ៥០០នាក់ត្រូវបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីសំណាក់កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ទី១៧ ខែតុលា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១៨ ខែតុលានេះបានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញកងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយទៅកាន់តំបន់ហ្គាហ្សា ខណៈក្រុមហាម៉ាសហាក់បរាជ័យក្នុងការការពារនិងវាយបកត្រលប់ទៅវិញ។

ប្រភពខាងលើបានបន្តថា បើទោះជាការវាយប្រហារគ្នាបានអូសបន្លាយអស់រយៈពេលជាង ១០ថ្ងៃមកហើយក្តី តែកម្តៅនៃការប្រយុទ្ធហាក់មិនអន់ថយទាល់តែសោះ ខណៈតួលេខរបស់អ្នកស្លាប់បន្តកើនឡើងគួរកត់សម្គាល់ចំពោះភាគីទាំងសងខាង។ តួលេខក្រៅផ្លូវការមួយបានបង្ហាញថា គិតចាប់តាំងពីមានការប្រយុទ្ធគ្នាមកគឺមានពលរដ្ឋប៉ាឡេស្ទីដោយរួមមានទាំងក្រុមហាម៉ាសផងដែរចំនួនប្រហែលជា ៣,០០០នាក់បានស្លាប់បាត់បង់ជិវិត ខណៈភាគីខាងអ៊ីស្រាអែលវិញមានអ្នកស្លាប់ប្រមាណជា ១,៣០០នាក់ និងមានពលរដ្ឋ ២០០នាក់ផ្សេងទៀតដោយក្នុងនោះមានទាំងជនបរទេសមួយចំនួនផងដែរត្រូវបានក្រុមហាម៉ាសចាប់ខ្លួនធ្វើជាចំណាត់ខ្មាំង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: