ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣.០៤០នាក់ សម្រាប់ការសង្កេតការណ៍ប្រឡងបាក់ឌុបនៅថ្ងៃទី០៦ ខែវិច្ឆិកា

BY
Khmernote Media
October 18, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ស្ដីពីការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់ការសង្កេតការណ៍ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សរុបចំនួន ៣.០៤០នាក់ ។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត (មានពេលវេលាគ្រប់គ្រាន់ មានធនធានសម្រាប់បំពេញ ការងារ រាប់ទាំងមធ្យោបាយធ្វើដំណើរដោយខ្លួនឯងផង ដើម្បីសង្កេតការណ៍ដំណើរការប្រឡង ចំនួនសរុប ៣.០៤០ នាក់។

លក្ខខណ្ឌចុះឈ្មោះសុំធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត៖
១- មានអាយុចាប់ពី ២១ឆ្នាំ ឡើងទៅ
២- មានអាសយដ្ឋានស្នាក់នៅ នៅរាជធានី ឬខេត្តដែលខ្លួនសុំចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត
៣- មានមធ្យោបាយ ធនធាន ពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារសង្កេតការណ៍ស្ម័គ្រចិត្តដោយខ្លួនឯងរាប់ទាំងមធ្យោបាយធ្វើដំណើរផង
៤- គោរពតាមច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ការចាត់តាំង ដឹកនាំ ប្រគល់ភារកិច្ចរបស់ក្រុមដឹកនាំសង្កេតការណ៍ថ្នាក់កណ្តាល ថ្នាក់រាជធានី ខេត្ត និងថ្នាក់មណ្ឌល ជាពិសេសគោរពបានយ៉ាង ខ្ជាប់ខ្ជួនបទប្បញ្ញត្តិ សេចក្តីណែនាំ យល់តួនាទីភារកិច្ចអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត
៥- មានគណនីតេឡេក្រាមដែលមានឈ្មោះត្រឹមត្រូវពេញលេញ រូបថត លេខទូរសព្ទ។

បញ្ជាក់៖ នៅពេលបំពេញទម្រង់ចុះឈ្មោះ បេក្ខជនត្រូវភ្ជាប់មកជាមួយនូវ (Upload)៖
– សូមចុះឈ្មោះតាមរយៈតំណនេះ៖ https://rb.gy/mxvdq ឬចូលទៅកាន់តេឡេក្រាមឆានណែល ACU News: https://t.me/acunews សម្រាប់ព័ត៌មានអំពី អ.ប.ព.។
– អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ១សន្លឹក
– រូបថតកាត ៤×៦ ចំនួន ១សន្លឹក
– ប័ណ្ណសរសើរ ឬលិខិតសរសើរ (ចំពោះបេក្ខជនធ្លាប់បានចូលរួមសង្កេតការណ៍កន្លងមក) ៕

ប្រភព៖ Anti-Corruption Unit

Share This Post: