អន្តរជាតិ

ថៃនឹងបង្កើនការជម្លៀសពលរដ្ឋខ្លួនចេញពីអ៊ីស្រាអែលឲ្យបានដល់ ៦០០នាក់ក្នុងមួយថ្ងៃ ខណៈតួលេខពលរដ្ឋថៃដែលបានបាត់បង់បង់ជីវិតដោយការប្រយុទ្ធគ្នាកើតដល់ ៣០នាក់

BY
Pheakdey
October 18, 2023

ថៃ៖ ចំនួនពលរដ្ឋថៃបានស្លាប់ដោយការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីននិងកងក​ម្លាំងអ៊ីស្រាអែលបានបន្តកើនឡើងជាបន្តបន្ទាប់ ហើយគិតត្រឹមថ្ងៃអង្គារ ទី១៨ ខែតុលានេះតួលេខអ្នកស្លាប់បានកើតឡើងរហូតដល់ ៣០នាក់ហើយ​ នេះបើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន National Thailand។ ចំពោះចំនួនជនរងគ្រោះវិញគឺមិនមានការប្រែប្រួលឡើយ ពោលគឺមានចំនួន ១៦នាក់ដដែល។

ដោយឡែកចំពោះពលរដ្ឋថៃដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួនធ្វើជាចំណាត់ខ្មាំងវិញគឺគិតត្រឹមពេលនេះមានចំនួន ១៨នាក់ ខណៈរដ្ឋាភិបាលថៃកំពុងដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការជម្លៀសពលរដ្ឋខ្លួនមកកាន់ប្រទេសកំណើតវិញ។ ប្រភពខាងលើបានបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអជ្ញាធរថៃអាចធ្វើការជម្លៀសពលរដ្ឋចេញពីប្រទេសអ៊ីស្រាលអែលបានចំនួន ៤០០នាក់ក្នុងមួយថ្ងៃ ហើយឆាប់ៗនេះអាជ្ញាធរថៃនឹងបង្កើនការដឹកជញ្ជូនពលរដ្ឋខ្លួនឲ្យបានរហូតដល់ ៦០០នាក់ក្នុងមួយថ្ងៃ។ គួរបញ្ជាក់ជូនថា មុនពេលមានការវាយប្រហារគ្នាកើតឡើង គឺមានពលរដ្ឋថៃសរុបចំនួន ៧,៥៤០នាក់កំពុងស្នាក់នៅនិងបំពេញការងារផ្សេងៗនៅក្នុងប្រទេសអ៊ីស្រាអែល ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ National Thailand។

Share This Post: