ព័ត៌មានជាតិ

ខេត្តកំពត នឹងរៀបចំការប្រណាំងទូកប្រពៃណីរយៈពេល២ថ្ងៃ នៅថ្ងៃទី១០-១១ ខែវិច្ឆិកា នៅព្រែកកំពង់បាយ ឆ្នេរកោះស្មៅ

BY
Khmernote Media
October 19, 2023

ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្ដីពីការរៀបចំការប្រណាំងទូក ប្រពៃណីរយៈពេល០២ថ្ងៃ នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះនៅព្រែកកំពង់បាយ (ឆ្នេរកោះស្មៅ) ដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែនិង បណ្ដែតប្រទីប ឆ្នាំ២០២៣។

ដើម្បីចូលរួមអបអរសាទរព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រដ្ឋបាលខេត្ត នឹងរៀបចំការ ប្រណាំងទូកប្រពៃណី រយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃ សុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដល់ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី១០-១១ ខែ វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅព្រែកកំពង់បាយ(ឆ្នេរកោះស្មៅ) ។ ក្នុងគោលបំណងចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះ ព្រះខែដែលនឹងប្រារព្ធនាពេលខាងមុខនេះ ។

ទន្ទឹមនេះ ក៏មានការរៀបចំការប្រគុំតន្ត្រី បាញ់ កាំជ្រួច, ការតាំងពិពរណ៌ភូមិមួយផលិតផលមួយផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តសូមអញ្ជើញសាធារណៈជន ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាប និងចូលរួមកម្សាន្តសប្បាយឲ្យបាន ច្រើនកុះករ និងចូលរួមថែរក្សា អនាម័យបរិស្ថានទាំងអស់គ្នា ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: