ថវិកាជាង ៣០ម៉ឺនដុល្លារ ទទួលបានពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា
- October 19, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា ទទួលបានថវិកាជាង ៣០ម៉ឺនដុល្លារ ពីការដកកម្រៃពីសំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣។

មន្ទីរពេទ្យគន្ធបុប្ផា និងមូលនិធិគន្ធបុប្ផាស្វីស សូមសម្តែងនូវសេចក្តីសោមនស្សរីករាយនិងគោរពអរគុណយ៉ាងជ្រាលជ្រៅ ចំពោះគ្រឹះស្ថានអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រគល់មូលប្បទានបត្រដែលទឹកប្រាក់ចំនួន ៣០៧ ៥៨៤ ដុល្លារអាមេរិក ដែលទទួលបានពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដើម្បីរួមគ្នាបន្តបេសកកម្មសង្គ្រោះជីវិតទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕

ប្រភព៖ Dr. Beat Richner
- Share This Post:






