ដំរីទេសចរណ៍ឈ្មោះ សំបូរ អាយុ៦៣ឆ្នាំ ត្រូវបានលាចាកលោកហើយ ដោយជរាពាធ
- October 20, 2023
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដំរីញីមួយក្បាលដែលមានឈ្មោះថា សំបូរ ត្រូវគេរាយការណ៍ថា បានលាចាកលោកយើងហើយ កាលពីទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយជរាពាធ។

ដំរីទេសចរណ៍ឈ្មោះ សំបូរ ជាដំរីស្រុក ដែលមានអាយុ៦៣ឆ្នាំ រស់ក្រោមការមេីលថែរបស់អង្គការ ថែរក្សាសត្វដំរីស្រុក(Elliy)ដែលមានទីតាំងនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលយើងស្គាល់ជាទូទៅថា “ដំរីវត្តភ្នំ” យើងជឿថា ប្រជាជនកម្ពុជា និងភ្ញៀវទេសចរបរទេសជាច្រើន សុទ្ធតែមានអនុស្សាវរីយ៍ជាមួយដំរីនេះ ព្រោះវាបម្រើវិស័យទេសចរណ៍ក្នុងស្រុកជាយូរឆ្នាំរហូតដល់វ័យចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ហើយវាក៏ជាដំរីដ៏ចំណាស់នៃកម្ពុជា ដែលបានរស់រួចផុតពីរបបខ្មែរក្រហមផងដែរ៕




ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






