ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាកលវិទ្យាល័យ Chicago របស់អាមេរិកយល់ព្រមបង់ប្រាក់ ៩៥ម៉ឺនដុល្លារដល់យុវជនជាង ១០០នាក់ជុំវិញករណីរើសអើងពលរដ្ឋអាស៊ី

    BY Pheakdey October 23, 2023
    សាកលវិទ្យាល័យ Chicago របស់អាមេរិកយល់ព្រមបង់ប្រាក់ ៩៥ម៉ឺនដុល្លារដល់យុវជនជាង ១០០នាក់ជុំវិញករណីរើសអើងពលរដ្ឋអាស៊ី

    អាមេរិក៖ សាកលវិទ្យល័យ Chicago ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានយល់ព្រមបង់ប្រាក់ចំនួន ៩៥,០០០ម៉ឺនដុល្លារទៅកាន់ក្រុមយុវជនមួយចំនួនជុំវិញករណីរើសអើងពលរដ្ឋអាស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark។  ក្រុមយុវជនដែលបានរងគ្រោះពីសកម្មភាពរើសអើងនេះមានចំនួនសរុប ១០៧នាក់ ខណៈពួកទាំងអស់គឺសុទ្ធតែពលរដ្ឋមានដើមកំណើតអាស៊ី។

    ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ ដល់ខែ សីហាឆ្នាំ ២០២១ កន្លងទៅក្រុមយុវជនអាស៊ីទាំងនេះបានព្យាយាមដាក់ពាក្យចូលបម្រើការងារនៅក្នុងមជ្ឈមណ្ឌលស្រាវស្រាវរបស់សាកលវិទ្យល័យ Chicago ជាបន្តបន្ទាប់តែពួកគេទាំងអស់ត្រូវបានបដិសេដ ហើយក្រោយមកគេរកឃើញទៀតថា​ ការបដិសេដនោះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា ពួកគេជាពលរដ្ឋអាស៊ីតែមិនមែនព្រោះតែពួកគេគ្មានសមត្ថភាពឡើយ។ គួររម្លឹកជូនថា នៅក្នុងអំឡុងពេលខាងលើនេះគឺជាអំឡុងពេលដែលពិភពលោកកំពុងរងគ្រោះដោយការរាតត្បាតជំងឺកូវីដ-១៩ ហើយពេលនោះក្រុមពលរដ្ឋនៅអឺរ៉ុបនិងអាមេរិកជាច្រើនបានយល់ឃើញថា ជំងឺដ៏កាចសាហាវនេះមានដើមកំណើតពីប្រទេសអាស៊ី ពោលគឺប្រទេសចិន​ ទើបធ្វើឲ្យពួកមានគំនិតអវិជ្ជមានចំពោះពលរដ្ឋអាស៊ី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Next Shark

    Share This Post: