ព័ត៌មានជាតិ

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលទៅទស្សនាព្រលានយន្តហោះប្រវត្តិសាស្ត្រថ្មី ក្នុងខេត្តសៀមរាប

BY
Khmernote Media
October 23, 2023

ខេត្តសៀមរាប៖ អាកាសយានដ្ឋានថ្មី​ ដែលមានឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ » ដែលល្បីរន្ទឺ រហូតមានសារព័ត៌មានដ៏ធំមួយរបស់អាមេរិក «CNN» យកទៅផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនផងនោះ ឃើញថាមានបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តសៀមរាប បាននាំគ្នាចូលទៅទស្សនាផ្ទាល់ភ្នែកយ៉ាងច្រើនកុះករ។

បើយោងតាមគណនីហ្វេសប៊ុលផ្ទាល់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងយ៉ាងដូច្នេះថា៖​ «កេរ្តិ៍មរតកសម្តេចតេជោយើងតើ ហេតុអ្វីពុកម៉ែបងប្អូនទៅមើលព្រលានប្រវត្តិសាស្ត្រល្អបែបនេះមិនបាន ពួកគាត់មិនបានទៅបង្កបញ្ហារឺបង្កើតចលាចលទេ ជាសេចក្តីមោទកដែលពីមុនជាទីព្រៃសំបូរទៅដោយមីនបានក្លាយជាទីកន្លែងដែលអភិវឌ្ឍន៍បែបនេះ។»

ឯកឧត្តម ប្រាក់ សោភ័ណ បានបន្តទៀតថា៖ «ខាងគណៈគ្រប់គ្រងព្រលាននិងរដ្ឋបាលស្រុកបានរៀបចំ សណ្តាប់ធ្នាប់ ការលក់ដូរ បរិស្ថានអនាម័យបានល្អ មន្ទីរពាក់ពន្ធ័ក៏បានរៀបចំដើម្បីសម្រួលសេចក្តីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសពុកម៉ែបងប្អូនដែលទៅចង់ស្គាល់ព្រលានយន្តហោះថ្មីខេត្តសៀមរាប» ៕

ប្រភព៖ Prak Sophoan

Share This Post: