ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហាម៉ាសប្រកាសមានពលរដ្ឋចំនួន ៦០នាក់បន្ថែមទៀតបានបាត់បង់ជីវិតពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់មិញ ខណៈតួលេខអ្នកបាត់បង់ជីវិតសរុបកើនដល់ជាង ៤,៦០០នាក់

    BY Pheakdey October 23, 2023
    ក្រុមហាម៉ាសប្រកាសមានពលរដ្ឋចំនួន ៦០នាក់បន្ថែមទៀតបានបាត់បង់ជីវិតពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់មិញ ខណៈតួលេខអ្នកបាត់បង់ជីវិតសរុបកើនដល់ជាង ៤,៦០០នាក់

    ហ្គាហ្សា៖ ក្រុមហាម៉ាសបានប្រកាសថា មានពលរដ្ឋចំនួន ៦០នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីកងកម្លាំងអ៊ីស្រាអែលកាលពីយប់មិញ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៣ ខែតុលានេះ។ ការវាយប្រហារកាលពីយប់មិញនេះគឺជាការវាយប្រហារតាមជើងអាកាស ដែលបានអូសបន្លាយតាំងតែពីយប់ថ្ងៃអាទិត្យរហូតដល់ព្រឹកព្រលឹមថ្ងៃចន្ទនេះ។

    ប្រភពខាងលើបានបន្តថា​ នៅក្នុងចំណោមជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំង ៦០នាក់នោះ គឺមានជនរងគ្រោះចំនួន ១៧នាក់បានស្លាប់ក្នុងពេលដំណាលគ្នា ពោលគឺក្រោយទទួលរងនូវការវាយប្រហារតែមួយដងប៉ុណ្ណោះ។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះគឺក្រុមហាម៉ាសបានរកឃើញមានពលរដ្ឋស្លាប់បាត់បង់ជីវិតសរុបចំនួនជាង ៤,៦០០នាក់ ដោយក្នុងនោះក៏មានទាំងពលរដ្ឋស៊ីវិលប៉ាឡេស្ទីនផងដែរ ខណៈតួលេខពលរដ្ឋអ៊ីស្រាអែលដែលបានស្លាប់បាត់បង់ជីវិតវិញ គឺនៅមានចំ​នួនជាង ១,៤០០នាក់ដដែល៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: