UN ចោទប្រកាន់ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាគឺជាការរំលោភបំពានច្បាប់អន្តរជាតិ និងអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់
- BY
- Pheakdey
- October 25, 2023
អង្គការសហប្រជាជនជាតិ (UN) បានចោទប្រកាន់ថា ការវាយប្រហារពីសំណាក់កងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាគឺជាសកម្មភាពបំពានទៅនឹងច្បាប់អន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៥ ខែតុលានេះ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងដោយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីណាក់មេដឹកនាំនៃប្រទេសធំៗជាច្រើនផងដែរ។

លោក Antonio Guterres បានថ្លែងបញ្ជាក់ថា៖ “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិដែលកំពុងកើតមាននៅតំបន់ហ្គាហ្សា ហើយកិច្ចឈប់បាញ់រវាងភាគីខាងសងខាងគួរតែត្រូវធ្វើឡើងជាបន្ទាន់”។ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបានបន្តថា គិតចាប់តាំងពីថ្ងៃផ្តើមមានការប្រយុទ្ធគ្នាមក ពោលគឺនៅក្នុងថ្ងៃទី ៧ ខែតុលារហូតមកទល់នឹងពេលនេះជំលោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលហាក់មិនមានភាពថយចុះទាល់តែសោះ ផ្ទុយទៅវិញភាពតានតឹងនឹងកាន់តែមានខ្ពស់ជាងនេះបន្ថែមទៀត ប្រសិនបើអ៊ីស្រាអែលបន្តសកម្មភាពវាយប្រហារនៅតំបន់ហ្គាហ្សាតាមផែនការដែលពួកគេបានគ្រោងទុក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






