ក្រសួងព្រះបរមរាជវាំង ប្រកាសថា ព្រះរាជសារដែលចុះផ្សាយក្នុងបណ្តាញសង្គមដោយជនអានាមិក ជាលិខិតក្លែងបន្លំពុំមែនជាព្រះរាជសារពិតប្រាកដរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីឡើយ
- October 25, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ព្រះបរមរាជវាំង បានប្រកាសថា ព្រះរាជសារដែលបានចុះផ្សាយក្នុងបណ្តាញសង្គមដោយជនអានាមិក ជាលិខិតក្លែងបន្លំពុំមែនជាព្រះរាជសារពិតប្រាកដ របស់ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ឡើយ។

ក្រសួងព្រះបរមរាជវាំង សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ចំពោះលិខិតដែលមានភ្ជាប់មកជាមួយនេះ ជាលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញសង្គម ដោយជនអនាមិក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ពុំមែនជាព្រះរាជសារពិតប្រាកដ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឡើយ ។


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






