ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា ដំណឹង «រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ដុល្លារអាមេរិក ជូនដល់ប្រជាពលរដ្ឋ» ជាដំណឹងក្លែងក្លាយ សូមអ្នកលេងបណ្ដាញសង្គមទាំងអស់ប្រុងប្រយ័ត្ន

BY
Khmernote Media
October 26, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានព័ត៌មានក្លែងក្លាយមួយត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ដុល្លារអាមេរិកជូនដល់ប្រជាពលរដ្ឋ ហើយតម្រូវឱ្យប្រជាពលរដ្ឋចុចតំណភ្ជាប់( link )ដើម្បីត្រួតពិនិត្យ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមប្រកាសបដិសេធចំពោះព័ត៌មាននេះ ដោយចាត់ទុកថាជាព័ត៌មានប្រឌិតទាំងស្រុង ហើយសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកលេងបណ្តាញសង្គមទាំងអស់កុំចុចតំណភ្ជាប់នេះឱ្យសោះពីព្រោះអាចជាល្បិចរបស់ក្រុម Hacker ដើម្បីលួចចូលគ្រុបតេឡេក្រាម​ (Telegram) ឬហ្វេសប៊ុក (Facebook) របស់យើង ឬអាចជាមេរោគក៏ថាបាន។ ដូច្នេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: