ថៃ៖ បុគ្គលិកធនាគារម្នាក់ភ័យលស់ព្រលឹង ក្រោយទៅប្រមូលឥណទាននៅផ្ទះអតិថិជន បែរជាឃើញម្ចាស់ផ្ទះក្នុងសភាពបែបនេះ
ថៃ៖ បុគ្គលិកធនាគារម្នាក់ភ័យស្ទើរលស់ព្រលឹងក្រោយបានប្រទះឃើញសាកសពស្រីម្នាក់ក្នុងពេលដែលគាត់ចុះទៅប្រមូលឥណទាននៅផ្ទះរបស់អតិថិជនដែលបានខ្ចីលុយពីធនាគារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃពុធ ទី២៥ ខែតុលានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងខេត្ត Chon Buri ប្រទេសថៃ ខណៈស្រ្តីដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះថា Nonglak អាយុ ៥៩ឆ្នាំ និងជាអតិថិជនម្នាក់ដែលត្រូវបង់ប្រាក់សងធនាគារជាប្រចាំ។

បុគ្គលិកធនាគារដែលជាអ្នកបានប្រទះឃើញសាកសពស្រ្តីរងគ្រោះមុនគេនោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះរូបគាត់ត្រូវចុះទៅពិនិត្យផ្ទះរបស់លោកស្រី Nonglak ដ្បិតរូបគាត់បានខកខានមិនទៅបង់ប្រាក់ឲ្យធនាគារប៉ុន្មានខែមកហើយ។ យ៉ាងណាក្តី ពេលទៅដល់ផ្ទះជនរងគ្រោះគាត់មិនបានឃើញលោកស្រី Nonglak ដូចសព្វដងឡើយ តែផ្ទុយទៅវិញគាត់បានធំុំក្លិនស្អុយ ហើយពេលព្យាយាមមើលទៅក្នុងផ្ទះទើបបានឃើញសាកសពតែម្តង ខណៈនោះគាត់ក៏បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះមកធ្វើអន្តរាគមន៍។ បើតាមការពិនិតរបស់អាជ្ញាធរថៃបានឲ្យដឹងថា លោកស្រី Nonglak បានស្លាប់អស់រយៈពេលប្រមាណជា ៣ខែមកហើយ ដោយការស្លាប់នោះទៀតសោធ គឺជាការធ្វើអត្តឃាត ខណៈគេមិនបានដឹងច្បាស់អំពីមូលហេតុដែលជំរុញឲ្យស្រ្តីរងគ្រោះរូបនេះសម្រេចធ្វើអត្តឃាតនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger