សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្សំផ្គុំលោក ឌី ពេជ្រ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ឱ្យចូលរោងការនៅថ្ងៃទី២២ ខែធ្នូចុងឆ្នាំនេះ
- October 26, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីតេឡេក្រាមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសផ្សំផ្គុំ លោក ឌី ពេជ្រ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ឱ្យចូលរោងការនៅថ្ងៃ២២ ខែធ្នូចុងឆ្នាំនេះ។

តាមរយៈខ្លឹមសារសំណេររបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យ ចាស់លោកពោលថាមាត់វែងជាងផ្លូវ ជុំវិញកូនប្រុសឌី ពេជ្រ និងកូនស្រីហ៊ិន ចន្ធ័នីរត្ន័។ ក្នុងឋានៈជាឪពុកធំកូនពេជ្រខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី។ ថ្ងៃស្អែក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី។
នៅថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២៣ កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាងនិងសាមីខ្លួនបានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។ ឈាមច្បាស់ជាខាប់ជាងទឹកនិងសង្ឃឹមថាពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ៕»





- Share This Post:






