សមត្ថកិច្ច ហៅក្មេងស្រី ២នាក់ ដែលមានទំនាស់ក្នុងសាលា យកមកអប់រំណែនាំ និងមិនឱ្យមានករណីហិ-ង្សាបន្តទៀត
- October 26, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានឃើញព័ត៌មានមានករណីទំនាស់បន្តិចបន្តួចរវាងសិស្សនិងសិស្សក្នុងសាលារៀន នៅថៃ្ងទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ បានអញ្ជើញអាណាព្យាបាលសិស្សទាំងសងខាង ដើម្បីសាកសួរ។

ដោយមានការសម្របសម្រួលពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ ខាងអាណាព្យាបាលក្មេងបង្ក និងក្មេងបង្កបានធ្វើការសុំទោសជាសាធារណៈ និងសុំការអធ្យាស្រ័យពីអាណាព្យាបាលខាងក្មេងរងគ្រោះ។ ភាគីទាំងពីរក៏មានការយោគយល់និងអធ្យាស្រ័យគ្នា និងដោយយោងក្មេងបង្កនៅអនីតិជន និងនៅកំពុងសិក្សា សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាមិនឲ្យមានករណីអំពើហិង្សាបន្តទៀតនោះទេ និងបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ ដើម្បីឲ្យអាណាព្យាបាលអប់រំបន្ត៕



ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post:






