ក្រសួងអប់រំ នឹងរៀបចំសន្និសីទសារព័ត៌មាននៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរសៀលថ្ងៃស្អែក
- October 26, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីសន្និសីទសារព័ត៌មាន នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖០៦ វិច្ឆិកា ២០២៣។

ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាប ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ព្រមទាំងសាធារណជន ទាំង អស់មេត្តាជ្រាបថា៖ ក្រសួង នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “ដំណើរការរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដើម្បីផ្ដល់ព័ត៌មានពិស្តារអំពីដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖
– វាគ្មិន ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំពាក់ព័ន្ធ
– ទីកន្លែង ៖ អគារទីស្តីការក្រសួងអប់រំ យុវជន និងកីឡា
– កាលបរិច្ឆេទ ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៤ម៉៣០នាទី
– ផ្សាយផ្ទាល់ ៖ តាមរយៈទំព័របណ្ដាញសង្គមហ្វេកប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia ឬ facebook.com/moeys.gov.kh ឬស្កេនតាម QR Code
សេចក្តីដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួម ដើម្បីយកព័ត៌មានតាមការគួរ។ ចំពោះព័ត៌មានបន្ថែម ស្តីពីដំណើរការប្រព្រឹត្តទៅនៃសន្និសីទសារព័ត៌មាននេះ សូមទាក់ទង ទូរស័ព្ទលេខ ៖ ០១២ ៤០០ ៦៩៧/ ០៦៩ ៧៨៧ ៨៤០ ៕

ប្រភព៖ MoEYS Cambodia
- Share This Post:






