អន្តរជាតិ

អតីតយោធាតៃវ៉ាន់ម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំជុំវិញករណីលួចផ្តល់ការសម្ងាត់ជាតិឲ្យទៅរដ្ឋាភិបាលចិន

BY
Pheakdey
October 27, 2023

តៃវ៉ាន់៖ អតីតយោធាជើងអាកាសតៃវ៉ាន់ម្នាក់ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំជុំវិញករណីលួចផ្តល់ការសម្ងាត់ឲ្យទៅប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៧ ខែតុលានេះ។ អតីតយោធាតៃវ៉ាន់រូបនេះមានឈ្មោះថា Liu ហើយរូបគាត់ត្រូវបានគេរកឃើញថា បានផ្តើមមានទំនាក់ទំនងដោយសម្ងាត់ជាមួយរដ្ឋាភិបាលចិនចាប់តាំងពីអំំឡុងឆ្នាំ ២០១៣មកម្ល៉េះ។

ប្រភពខាងលើបានបន្តថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វរសេនីយ៍ឯក Liu ថែមទាំងបានព្យាយាមបញ្ចុះបញ្ចូលយោធាតៃវ៉ាន់ចំនួន ៥នាក់ផ្សេងទៀតឲ្យចូលធ្វើការងារចារកម្មឲ្យរដ្ឋាភិបាលចិនជាមួយគាត់ផងដែរ ហើយអ្នកទាំង ៥នាក់នោះក៏ត្រូវបានតុលាការតៃវ៉ាន់កាត់ទោសឲ្យជាប់ពន្ធនាគារផងដែរ ដោយពួកគេត្រូវជាប់ពន្ធនាគារក្នុងរយៈពេលផ្សេងៗគ្នាចាប់ពី ៦ខែ រហូតដល់ជិត ២០ឆ្នាំ។ គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសនៃការលួចធ្វើចារកម្មរវាងតៃវ៉ាន់និងចិនបានផ្តើមកើតមានចាប់តាំងពីឆ្នាំ ១៩៤៩ម្លេះ ពោលគឺជាពេលដែលចិនដីគោកនិងកោះតៃវ៉ាន់ផ្តើមមានការបែកបាក់គ្នា៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: