អ៊ីស្រាអែលបន្ថែមការវាយលុកនៅតំបន់ហ្គាហ្សា ខណៈ UN ទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌មួយជាបន្ទាន់
អ៊ីស្រាអែល៖ កងកម្លាំងអ៊ីស្រាអែលបានបន្ថែមការវាយលុកចូលទៅកាន់តំបន់ហ្គាហ្សាកាន់តែខ្លាំងមួយកម្រិតទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលានេះ។ នៅក្នុងការវាយប្រហារនោះគឺអ៊ីស្រាអែលបានប្រើប្រាស់ទាំងទ័ពអាកាសនិងទ័ពជើងគោក ដែលសុទ្ធតែបានបំពាក់នូវគ្រឿងសព្វាវុធទំនើបៗបំផុត។
នៅចំពោះមុខស្ថានភាពនេះ អង្គការសហប្រជាជាតិបានទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌មួយជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យគេអាចនាំយកជំនួយសប្បុរសធម៌ផ្សេងៗទៅជួយក្រុមពលរដ្ឋស៊ីវិលប៉ាឡេស្ទីនរាប់លាននាក់ដែលកំពុងរងគ្រោះយ៉ាងខ្លាំងពីការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែល។ គួរកត់សម្គាល់ថា ក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែលបានផ្តើមប្រយុទ្ធគ្នានៅក្នុងថ្ងៃទី ៧ ខែតុលា ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់មើលឃើញតម្រុយណាមួយបង្ហាញពីការបិទបញ្ចប់ជម្លោះទាល់តែសោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time