ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាស្វាគមន៍ការផលិតកម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលី The Amazing Race Australia

    BY Khmernote Media October 31, 2023
    កម្ពុជាស្វាគមន៍ការផលិតកម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលី The Amazing Race Australia

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ដោយយោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។

    ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និង វប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមា គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ គឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរ។ ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាជាដែនដីទទួលស្វាគមន៍ការថតភាពយន្តនៅកម្ពុជា រួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay