ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃចាប់ខ្លួនជនជាតិចិន ៤នាក់ក្នុងករណីឆបោកទិញ-លក់មាសដែលតម្លៃរហូតដល់ ៣៣លានដុល្លារ

    BY Pheakdey November 1, 2023
    អាជ្ញាធរថៃចាប់ខ្លួនជនជាតិចិន ៤នាក់ក្នុងករណីឆបោកទិញ-លក់មាសដែលតម្លៃរហូតដល់ ៣៣លានដុល្លារ

    ថៃ៖ ប៉ូលិសថៃបានចាប់ខ្លួនជនជាតិចិនចំនួន ៤នាក់ជុំវិញករណីឆបោកដែលមានតម្លៃរហូតដល់ ១,២ពាន់លានបាត (៣៣លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១ ខែវិច្ឆិកានេះ។ ក្រៅតែពីមេខ្លោងជនជាតិចិន ក៏មានពលរដ្ឋថៃចំនួន ២២នាក់ផ្សេងទៀត ដែលជាអ្នករួមគំនិតក្នុងករណីឆបោកនេះត្រូវបានចាប់ខ្លួនផងដែរ។

    ប្រភពខាងលើបានបន្តថា​ ការបោកប្រាស់ខាងលើនេះ គឺត្រូវបានធ្វើឡើងក្នុងទម្រង់ជាការវិនិយោគទិញ-លក់មាសតាមបណ្តាញអ៊ីនធឺណិតតាមរយៈក្រុមហ៊ុនដែលមានទីតាំងផ្សេងៗគ្នាទាំងនៅក្នុងទីក្រុងបាងកក និងនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ បើតាមការិយាល័យស៊ើបអង្កេតកណ្តាលរបស់ថៃ (Central Investigation Bureau)​ បានបញ្ជាក់ថា ជនរងគ្រោះក្នុងករណីឆបោកនេះបានមើលឃើញថា ពួកគេមានឱកាសចំណេញចន្លោះពី ២០-៣០% នៃប្រាក់ដើមដែលពួកបានវិនិយោគ តែយ៉ាងណាក្តីពួកគេមិនអាចដកប្រាក់នោះមកវិញបានឡើយ​ ខណៈប្រាក់ដើមក៏ត្រូវខាតបង់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: