ព័ត៌មានជាតិ

សកម្មភាពការរៀបចំដំឡើងប្រទីបរបស់ក្រសួង ស្ថាប័ននានាត្រៀមចូលរួមបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ

BY
Khmernote Media
November 1, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានបង្ហាញពីសកម្មភាពក្រុមការងារបាន ដែលនឹងកំពុងរៀបចំដំឡើងប្រទីប ដើម្បីត្រៀមក្នុងការបណ្ដែតនៅក្នុង ព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី ២៦-២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ក្នុងប្រទីបមួយជាមធ្យមត្រូវចំណាយអំពូលចន្លោះពី ៥ម៉ឺន ទៅ ៧ម៉ឺនគ្រាប់សម្រាប់ការតុបតែង ហើយចំណាយថវិកាប្រមាណជាង ៨មុឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយប្រទីប ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: