ស្ដ្រីជាគ្រូទស្សន៍ទាយ ដែលយកស្បង់ចីវររបស់ព្រះសង្ឃ មកស្លៀកអង្គុយក្នុងចានផ្កាឈូក ត្រូវបានអាជ្ញាធរខេត្តក្រចេះ ចុះអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះ
- November 1, 2023
ខេត្តក្រចេះ៖ ក្រោយផ្ទុះការរិះគន់ពេញបណ្ដាញសង្គម លើស្ត្រីជាគ្រូទស្សន៍ទាយជោគវាសនានិងព្យាបាលជំងឺម្នាក់ ដែលយកស្បង់ចីវររបស់ព្រះសង្ឃ មកស្លៀកអង្គុយក្នុងចានផ្កាឈូកធ្វើដូចព្រះ រួចថតបង្ហោះក្នុងបណ្ដាញសង្គម នាំឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាយ៉ាងខ្លាំង ត្រូវបានអាជ្ញាធរខេត្តក្រចេះ ចុះអប់រំ និងធ្វើកិច្ចបញ្ឈប់សកម្មភាពមិនសមរម្យបែបនេះតទៅទៀត។

គ្រូទស្សន៍ទាយខាងលើ មានឈ្មោះ សុខ នី រស់នៅភូមិអូរឬស្សី១ សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានមុខរបរជាគ្រូទាយជោគវាសនា និងព្យាបាលជំងឺ។ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ គ្រូទស្សន៍ទាយរូបនេះ បានយកស្បង់ចីវរព្រះសង្ឃព្រះពុទ្ធសាសនាមកស្លៀកពាក់ ហើយថតបង្ហោះនៅលើបណ្ដាញសង្គមពុំបានដឹងថាជារឿងខុសច្បាប់រដ្ឋ និងឆ្គាំឆ្គងក្នុងធម្មវិន័យព្រះពុទ្ធសាសនាឡើយ។
ក្រោយចុះណែនាំពីអាជ្ញាធរ ស្រ្តីឈ្មោះ សុខ នី បានធ្វើកិច្ចសន្យាថា ថ្ងៃក្រោយឈប់យកស្បង់ចីវរព្រះសង្ឃមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យ ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនាទៀតហើយ។ បើពេលក្រោយនៅតែហ៊ានធ្វើដូច្នេះទៀត នាងសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕






ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:






