ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យ ដែលវាយកូនឈ្លូសមួយក្បាលឱ្យបាត់បង់ជីវិត នៅឆ្នេរកុកហាវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

    BY Khmernote Media November 2, 2023
    ជនសង្ស័យ ដែលវាយកូនឈ្លូសមួយក្បាលឱ្យបាត់បង់ជីវិត នៅឆ្នេរកុកហាវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

    ខេត្តកោះកុង៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថា មុខសញ្ញាសង្ស័យ ដែលយកដំបងជ្រុងវាយសំពងក្បាលកូនឈ្លូសកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិត នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

    -ជនសង្ស័យឈ្មោះ តាន់ អូខុង ហៅក្រៅ អូខុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
    -ស្រុកកំណើត ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
    -មុខរបរ សន្តិសុខ ។

    លោកជំទាវ មិថុនា ភូថង ក៏សូមកោតសរសើរដល់កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

    ប្រភព៖ Mithona Phouthorng,មិថុនា ភូថង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay