ថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស, ព្រំ សំណាង, ដាវ លឺដុឌ និងស្ថានីយទូរទស្សន៍ ថោន ចូលជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្តែងការគួរសម
(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង, កំពូលកីឡាករគុនខ្មែរ ព្រំ សំណាង, ស្តេចប្រដាល់ភូមា ដាវ លឺដុឌ និងអ្នកតំណាងស្ថានីយទូរទស្សន៍ ថោន ចូលជួបដើម្បីសម្តែងការគួរសមមុនចូលរួមប្រកួតក្នុងមហាព្រឹត្តិការណ៍ «WURKZ សេនាគុនខ្មែរពិភពលោក» នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។

ស្តេចប្រដាល់ភូមា ដាវ លឺដុឌ បាននិយាយប្តេជ្ញាយ៉ាងមោះមុតថា៖ «ខ្ញុំសប្បាយចិត្ត និងមានមោទនភាពជាខ្លាំងដែលសម្តេចចាប់អារម្មណ៍លើក្បាច់គុនបុរាណរបស់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ ព្រំ សំណាង និងខ្ញុំសន្យាថានឹងបង្ហាញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យដល់ពិភពលោក»។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយដែលកម្ពុជាមានវត្តមានរបស់ស្តេចប្រដាល់ពីបរទេសមកចូលរួមប្រកួតលើសង្វៀនគុនខ្មែរ ជាពិសេសគឺសង្វៀន ៨ទិសដ៏មានអំណាចរបស់ភេសជ្ជៈប៉ូវកម្លាំង វើក ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខតែមួយគត់នៃមហាព្រឹត្តិការណ៍ «WURKZ សេនាគុនខ្មែរពិភពលោក» ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា នៅដីឡូតិ៍ទល់មុខផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៤ល្ងាច តទៅ។
WURKZ បង្កើនថាមពលឥតឈប់ឈរ!







