ព័ត៌មានជាតិ

ក្រសួងអប់រំ ចាប់ផ្ដើមដឹកជញ្ជូនប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានី-ខេត្ត ដើម្បីត្រៀមសម្រាប់ការប្រឡងបាក់ឌុប នៅថ្ងៃទី៦ ខែវិច្ឆិកានេះ

BY
Khmernote Media
November 3, 2023

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួង បានចាប់ផ្ដើមដឹកជញ្ជូនប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានី-ខេត្ត ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ខាងមុខ។

ក្រសួងអប់រំ បានបង្ហាញពីសកម្មភាពដឹកជញ្ជូនប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានី-ខេត្ត ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។

គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ សូមជម្រាបថា សម្រាប់ការប្រឡងឆ្នាំនេះ មានបេក្ខជនសរុប ១៣៧ ៤១២នាក់ ក្នុងនោះស្រី ៧៣ ២៧៨នាក់។

ដើម្បីទទួលបានព័ត៌មានពិតផ្លូវការ ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមតាមទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា តាមតំណភ្ជាប់ខាងក្រោម៖
-ទំព័រហ្វេសប៊ុក៖ MoEYS Cambodia
-ឆាណែលតេលេក្រាម៖ t.me/moeysnews

ប្រភព៖ MoEYS Cambodia

Share This Post: