អបអរសាទរ! ក្រុមអត្តពលិកវាយសីកម្ពុជា ឈ្នះមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍
- November 3, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រុមអត្តពលិកវាយសីកម្ពុជា ដណ្ដើមបានមេដាយ មាស ក្នុងព្រឹត្តិការណ៍វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣។

ក្រុមអត្តពលិកកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយ មាស លើកដំបូង ក្នុងព្រឹត្តិការណ៍វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ លើវិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំ ក្រោយយកឈ្នះក្រុមកីឡាការិនីទីម័រខាងកើត ដោយលទ្ធផល ២-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្រុមកីឡាការិនីកម្ពុជា ដែលដណ្ដើមបានមេដាយមាសដំបូងជូនជាតិ គឺមានកីឡាការិនី លឿង ម៉ាលីនិច្ច និងកីឡាការិនី សុខ សុម៉ាលីតា៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






