ពិសេសខ្លាំង! ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំក្រុមតារារ៉េបវ័យក្មេងដែលកំពុងរះ La Cima Cartel ទៅផ្លាស់ប្តូរបទពិសោធន៍ថតពាណិជ្ជកម្មថ្មីដល់ក្រៅប្រទេស
- BY
- Naren
- November 3, 2023
(ភ្នំពេញ វិច្ឆិកា ឆ្នាំ២០២៣)៖ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងជាប្រធានអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីចុងខែតុលា ឆ្នាំ២០២៣ បានផ្តល់កិត្តិយសដឹកនាំក្រុមចម្រៀងហ៊ីបហបដែលកំពុងរះគឺ La Cima Cartel ដែលមានសមាជិកទាំង៧នាក់ YCN, All3rgy, Meezy24K,Mut Phearin, Hasha, Dizzy និង Rakhie ទៅផ្លាស់ប្តូរបទពិសោធន៍ថតពាណិជ្ជកម្មថ្មីនៅប្រទេសថៃ។

ក្នុងនោះផងដែរ អ្នកឧកញ៉ា លាង ម៉េង ដែលជាថ្នាក់ដឹកនាំកំពូលរបស់ ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា ក្នុងគោលបំណងនេះគឺចង់ឱ្យក្រុមចម្រៀងហ៊ីបហបដែលកំពុងរះគឺ La Cima Cartel ទៅស្វែងយល់សិក្សា ទទួលយកបទពិសោធន៍ថ្មីៗពីក្រៅប្រទេស ហើយយកមកអភិវឌ្ឍន៍បន្ថែម ឱ្យកាន់តែមានភាពច្នៃប្រឌិត ហើយថ្មី ដើម្បីឱ្យវិស័យរ៉េបនៅកម្ពុជាកាន់តែរីកចម្រើន។
ចំណែកក្រុមតារារ៉េប La Cima ក៏បានបង្ហាញពីអារម្មណ៍រំភើប និងមានកិត្តិយសជាខ្លាំង ដែលបានថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជ្រើសរើសឱ្យទៅស្វែងយល់សិក្សា ទទួលយកបទពិសោធន៍ថតពាណិជ្ជកម្មខ្នាតធំនៅប្រទេសថៃ។
សូមរំលឹកថាខ្មែរ ប៊ែវើរីជីស (KHB) គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ឈានមុនគេនៅកម្ពុជា ដែលគ្រប់គ្រងដោយវិនិយោគិនខ្មែរ 100% ហើយក្នុងការជ្រើសរើសក្រុមចម្រៀងហ៊ីបហបដែលកំពុងរះគឺ La Cima Cartel ឱ្យទៅសិក្សាស្វែងយល់ ដកស្រង់បទពិសោធន៍ថតពាណិជ្ជកម្មខ្នាតធំនៅប្រទេសថៃ អាចបង្ហាញឱ្យឃើញថា ខ្មែរ ប៊ែវើរីជីស នឹងនាំយកនិងប្រកាសអ្វីដែលគួរឱ្យរំភើបជូនទៅដល់មហាជន ជាពិសេសទៅដល់អ្នកគាំទ្រក្រុមចម្រៀង La Cima Cartel។
កុំភ្លេចរង់ចាំការប្រកាសដ៏គួរឱ្យរំភើប នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ!








- Share This Post:






