ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែប៉ះគេមិនចង់ឲ្យប៉ះផង តែពួកទេសចណ៍ចិនមួយក្រុមនេះនាំគ្នាឡើងឈរលើព្រះកេសព្រះពុទ្ធថតរូបធ្វើព្រងើយ

    BY Khmernote Media March 10, 2018
    គ្រាន់តែប៉ះគេមិនចង់ឲ្យប៉ះផង តែពួកទេសចណ៍ចិនមួយក្រុមនេះនាំគ្នាឡើងឈរលើព្រះកេសព្រះពុទ្ធថតរូបធ្វើព្រងើយ

    ចិន៖ ជាធម្មតារូបសំណាក់របស់ព្រះពុទ្ធត្រូវបានគេគោរព បើទោះបីជារូបសំណាក់នោះស្ថិតនៅក្នុងវត្តអារាម ឬនៅកន្លែងកំសាន្តក្តី។ យ៉ាងណាក្តី​ មានភ្ញៀវទេសចរណ៍មួយក្រុមមិនត្រឹមតែមិនបានគោរពរូបសំណាក់របស់ព្រះពុទ្ធនោះទេ ពួកគេថែមទាំងបាននាំគ្នាឡើងទៅថតរូបលើព្រះកេសរបស់រូបសំណាក់ព្រះពុទ្ធទៀតផង ដែលសកម្មភាពបានបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការរិះគន់ជាខ្លាំង។​

    សកម្មភាពអសីលធម៌នេះមានកើតឡើងនៅក្នុងព្រះវិហារ The Xianyan Temp ដែលមានទៅតាំងស្ថិតនៅក្នុងក្រុង Xichuan ខេត្ត Henan ប្រទេសចិន។ ក្រុមភ្ញៀវទេសចណ៍ដែលបានប្រព្រឹត្តិសកម្ម ភាពខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ​​ ហើយសកម្មភាពនោះត្រូវបានភ្ញៀវទេសចរណ៍ផ្សេងទៀតលួចថត និងយកទៅបង្ហោះក្នុងបណ្តាញសង្គម។ រហូតមកទល់នឹងពេលនេះ ក្រុមឆ្មាំប្រចាំនៅក្នុងព្រះវិហារខាងលើកំពុងស្វែងរកអត្តសញ្ញាណរបស់ក្រុមភ្ញៀវទេសចរណ៍ទាំងនោះហើយ​ ដើម្បីធ្វើការអ​ប់រំ និងព្រមានផងដែរ៕

    ភក្តី

    ប្រភព៖ medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay