អន្តរជាតិ

ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបានអូនបន្លាយដល់រយៈពេល ១ខែហើយ ខណៈតួលេខពលរដ្ឋប៉ាឡេស្ទីនដែលបានបាត់បង់ជីវិតកើនឡើងដល់ជាង ១ម៉ឺននាក់

BY
Pheakdey
November 7, 2023

គិតត្រឹមថ្ងៃអង្គារ ទី៧ ខែវិច្ឆិកានេះការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែលជាមួយនិងក្រុមហាម៉ាសបានអូសបន្លាយដល់រយៈពេល ១ខែហើយ ដ្បិតការផ្តើមប្រយុទ្ធគ្នាដំបូងគឺកើតមានឡើងនៅក្នុងថ្ងៃទី ៧ ខែតុលា។ បើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន CNN បានឲ្យដឹងថា​ គិតត្រឹមរយៈពេល ១ខែនេះការប្រយុទ្ធគ្នាបានបណ្តាលឲ្យមានពលរដ្ឋប៉ាឡេស្ទីនចំនួន ១០,០២២នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិត។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់បាត់បង់ជីវិតទាំងជាង ១ម៉ឺននាក់នោះរួមមានទាំងកុមារចំនួន ៤,១០៤នាក់ ស្រ្តី ២,៦៤១ចំនួន និងមនុស្សវ័យចំណាស់ចំនួន ៦១១នាក់ផងដែរ។ ទន្ទឹមនឹងបានរកឃើញអ្នកស្លាប់ដ៏ច្រើនហើយ លោក Ashraf Al Qudra ដែលជាអ្នកនាំពាក្យឲ្យក្រុមហាម៉ាសបានបន្ថែមថា នៅមានពលរដ្ឋប៉ាឡេស្ទីនចំនួន ២៥,៤០៨នាក់ផ្សេងទៀតកំពុងរងរបួសធ្ងន់និងស្រាល។ ដោយឡែកសម្រាប់តួលេខអ្នកស្លាប់បាត់បង់ជីវិតខាងអ៊ីស្រាអែលវិញគឺរក្សាដដែល ពោលគឺមានជាង ១,៤០០នាក់ ខណៈក្រុមហាម៉ាសបានចាប់ខ្លួនពលរដ្ឋអ៊ីស្រាអែលនិងជនបរទេសចំនួនផងប្រមាណជា ២៤០នាក់ធ្វើជាចំណាប់ខ្មាំង៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: