ព្រះអង្គម្ចាស់ឆាលស៍ទី៣ នៃចក្រភពអង់គ្លេស ផ្ញើព្រះរាជសារថ្វាយព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
- November 9, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា ព្រះមហាក្សត្រ CHARLES III នៃព្រះរាជាណាចក្រអង់គ្លេស និងអៀរឡង់ហ៍ខាងជើង ផ្ញើព្រះរាជសារថ្វាយជូនព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាឯករាជ្យជាតិលើកទី៧០ នៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា។

ក្នុងព្រះរាជសារពីព្រះមហាក្សត្រ CHARLES III នៃព្រះរាជាណាចក្រអង់គ្លេស និងអៀរឡង់ហ៍ខាងជើង ថ្វាយជូនព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាឯករាជ្យជាតិលើកទី៧០ របស់កម្ពុជា បានមានព្រះបន្ទូលថា៖ “ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃដ៏ពិសេសនេះ ដែលកម្ពុជាប្រារព្ធខួបលើកទី ៧០ នៃបុណ្យឯករាជ្យជាតិ។ ខ្ញុំទន្ទឹងរង់ចាំបន្តទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងភាពជាដៃគូដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ស្របពេលដែលយើងប្រឈមនឹងពេលវេលាដ៏លំបាកទាំងនេះ។ ព្រះមហាក្សត្រ Charles R”។
THE MESSAGE FROM HIS MAJESTY KING CHARLES III OF THE UNITED KINGDOM OF GREAT BRITAIN AND NORTHERN IRELAND TO HIS MAJESTY KING NORODOM SIHAMONI TO CONGRATULATE ON CAMBODIA’S 70TH INDEPENDENCE DAY:
“I would like to extend my warmest congratulations to Your Majesty, and the people of the Kingdom of Cambodia on this special day for your country as it marks its 70th Independence Day. I look forward to the continuing warm friendship and the strong partnership between our two countries, as we face these challenging times. Charles R”.

ប្រភព៖ British Embassy in Cambodia
- Share This Post:






