ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមអាវក្រាស់ៗ! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន នឹងធ្លាក់ខ្យល់ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ហើយផ្នែកខ្លះមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ

    BY Khmernote Media November 10, 2023
    ត្រៀមអាវក្រាស់ៗ! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន នឹងធ្លាក់ខ្យល់ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ហើយផ្នែកខ្លះមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

    ក្រសួងធនធានទឹក បានឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនរំកិលគ្របដណ្តប់មកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ នៅភាគខាងត្បូងប្រទេសកម្ពុជាទទួលរងនូវខ្យល់ក្ដៅហើយសើមបក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖

    ១-តំបន់វាលទំនាប៖
    ⁃ សីតុណ្ហភាពអប្បបរមាពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាននិង ទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
    ⁃ បណ្តាខេត្តនៅភាគពាយ័ព្យ ពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងតិចតួច។ រីឯបណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ហើយផ្នែកខ្លះមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៣៥% ទៅ ៤៥%។

    ២-តំបន់ខ្ពង់រាប៖
    ⁃ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី
    ⁃ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី ១០% ទៅ ២០%។

    ៣-តំបន់មាត់សមុទ្រ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
    ⁃ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំជាមួយផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%
    ⁃ ចំណែកនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ហើយខ្យល់បក់មកពីទិសខាងកើតក្នុងល្បឿនពី១-៣ ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី០,៥-១ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post:
    MPO4D jitutoto mpo4d Mpoplay