អន្តរជាតិ

ក្តាមទឹកកកមួយក្បាលត្រូវបានលក់នៅជប៉ុនក្នុងតម្លៃរហូតដល់ជាង ៦,៥ម៉ឺនដុល្លារ

BY
Pheakdey
November 11, 2023

ជប៉ុន៖ ក្តាមទឹកកក (Sow Crab) មួយក្បាលត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុនក្នុងតម្លៃជាង ៦,៥ម៉ឺនដុល្លារ ដែលជាតម្លៃដ៏ខ្ពស់បំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand កាលពីថ្ងៃសុក្រ ទី១០​ ខែវិច្ឆិកាកន្លងទៅនេះ។ ក្តាមទឹកកកដែលមានតម្លៃរាប់ម៉ឺនដុល្លារនេះគឺមានទម្ងន់ត្រឹមតែ ១,២គីឡូក្រាមប៉ុណ្ណោះ។

ប្រភពខាងលើបានបន្តថា ការលក់ក្តាមទឹកកកខាងលើនេះគឺត្រូវបានធ្វើឡើងតាមរយៈការដេញថ្លៃមួយ ដែលគេបានរៀបចំឡើងនៅក្នុងតំបន់កំពង់ផែ Hamasaka ក្រុង Shinonsen​​​ ភាគខាងជើងអាណាខេត្ត Hyogo ខណៈអ្នកដែលបានក្លាយជាម្ចាស់ក្តាមមួយក្បាលនេះគឺលោក Ryosuke Uemura អាយុ ៤៧ឆ្នាំ ដែលជាម្ចាស់ភោជនីយដ្ឋានដ៏ធំមួយនៅក្នុងប្រទេសជប៉ុនក្រោយរូបលោកហ៊ានឲ្យថ្លៃក្តាមមួយក្បាលនេះរហូតដល់ ១០លានយេន (៦៥,៩៩៥ដុល្លារ)។ គួរបញ្ជាក់ថា​ ក្តាមទឹកកកគឺជាប្រភេទក្តាមកម្របំផុតមួយហើយអ្នកដែលហ៊ានទិញក្តាមប្រភេទនេះយកទៅទទួលទានគឺសុទ្ធជាក្រុមអ្នកមានលំដាប់មហាសេដ្ឋី៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

 

Share This Post: