ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរប្រទេសអ៊ីស្រាអែលបញ្ចាក់ថា កម្មករថៃចំនួន ៥នាក់ទៀតដែលធ្វើការនៅទីនោះ ត្រូវបានបាត់បង់ជីវិត

    BY Nisaiy KN November 12, 2023
    អាជ្ញាធរប្រទេសអ៊ីស្រាអែលបញ្ចាក់ថា កម្មករថៃចំនួន ៥នាក់ទៀតដែលធ្វើការនៅទីនោះ ត្រូវបានបាត់បង់ជីវិត

    (បាងកក)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា មានកម្មករថៃចំនួន ៥នាក់ដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ីស្រាអែល។

    បើតាមការបញ្ជាក់របស់ ក្រសួងការបរទេស (MFA)បានឱ្យដឹងថាជនជាតិថៃ ៥ នាក់ ដែលធ្វើការនៅប្រទេសអ៊ីស្រាអែល ត្រូវបានគេបញ្ជាក់ថាបានបាត់បង់ជីវិត ដោយបានបង្កឲ្យមានចំនួនអ្នកស្លាប់សរុបដល់ទៅ ៣៩នាក់។ កាលពីម្សិលមិញស្ថានទូតថៃ នៅទីក្រុង Tel Aviv បាននិយាយថា អាជ្ញាធរអ៊ីស្រាអែល បានបញ្ចប់ការកំណត់អត្តសញ្ញាណជនរងគ្រោះ ហើយបានកត់សម្គាល់ឃើញថាមានជនជាតិថៃចំនួន ៥ នាក់បន្ថែមទៀតក្នុងចំណោមពួកគេ។

    គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឃើញថាពលករថៃ ដែលទៅធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលបានបាត់បង់ជីវិតជាច្រើន ដោយក្នុងនោះមានមនុស្សចំនួន ១៩នាក់ទទួលរងរបួស, ២៥នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង ហើយនៅមានមនុស្សចំនួន ៤នាក់ទៀតដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ Bangkokpost

    Share This Post: