ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេប៉ាល់ នឹងហាមឃាត់ TikTok ជុំវិញបញ្ហាមាតិកាដែលធ្វើឲ្យប៉ះពាល់សង្គម

    BY Pheakdey November 14, 2023
    នេប៉ាល់ នឹងហាមឃាត់ TikTok ជុំវិញបញ្ហាមាតិកាដែលធ្វើឲ្យប៉ះពាល់សង្គម

    នេប៉ាល់៖ រដ្ឋាភិបាលនៃប្រទេសនេប៉ាល់បាននិយាយថា នឹងធ្វើការហាមឃាត់មិនឲ្យមានការប្រើប្រាស់នោះទេនូវបណ្តាញសង្គម TikTok ដែលជាបណ្តាញសង្គមកំពុងពេញនិយមបំផុតមួយនៅលើពិភពលោក ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ ការសម្រេចហាមឃាត់នេះត្រូវបានធ្វើឡើងក្រោមហេតុផលថា មាតិកាជាច្រើននៅលើបណ្តាញសង្គម TikTok បានកំពុងតែធ្វើឲ្យប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង។

    យ៉ាងណាក្តីប្រភពខាងលើបានបញ្ជាក់ថា ការសម្រេចហាមឃាត់នេះទំនងជាមិនបានបង្កឲ្យមានការខាតបង់ច្រើ​នចំពោះក្រុមហ៊ុន TikTok នោះទេ ដ្បិតបណ្តាញសង្គមមួយនេះកំពុងមានអ្នកប្រើប្រាស់រហូតដល់ជាង ១ពាន់លាននាក់ឯណោះនៅជុំវិញពិភពលោក ខណៈនេប៉ាល់មានពលរដ្ឋសរុបត្រឹម ៣០លាននាក់ប៉ុណ្ណោះ។ គួររម្លឹកជូនថា ​TikTok ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិនបានប្រឈមនឹងបញ្ហាចម្រូងចម្រាសជាច្រើននាពេលកន្លងមក ដោយប្រទេសមួយចំនួនរួមមានអាមេរិកផងដែរបានចោទប្រកាន់ថា TikTok គឺជាចារកម្មចិន ដែលបានលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ដោយសម្ងាត់ដើម្បីផ្តល់ជូនឲ្យទៅរដ្ឋាភិបាលចិន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: