ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថយន្ត Ferrari ផលិតឆ្នាំ ១៩៦២ មួយគ្រឿងត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់ជិត ៥២លានដុល្លារ

    BY Pheakdey November 14, 2023
    រថយន្ត Ferrari ផលិតឆ្នាំ ១៩៦២ មួយគ្រឿងត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់ជិត ៥២លានដុល្លារ

    អាមេរិក៖ រថយន្ត Ferrari ស៊េរីចាស់មួយគ្រឿងត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់ ៥១,៧ លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ រថយន្តដែលមានតម្លៃដ៏ខ្ពស់កប់ពពកនេះគឺជារថយន្ត Ferrari ប្រភេទ 330 LM / 250 GTO ផលិតនៅក្នុងឆ្នាំ ១៩៦២ និងត្រូវបានរចនាឡើងដោយលោក Scaglietti។

    ប្រភពខាងលើបានបន្តថា ការដាក់លក់រថយន្តខាងលើនេះត្រូវបានធ្វើឡើងតាមរយៈកម្មវិធីដេញថ្លៃមួយមានឈ្មោះថា RM Sotheby ដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក ខណៈកម្មវិធីនេះគឺជាកម្មវិធីដេញថ្លៃរថយន្តធំបំផុតលំដាប់ទី ១ នៅលើពិភពលោកផងដែរ។ សូមបញ្ជាក់ជូនថា ជាមួយនឹងតម្លៃខ្ពស់មហាសាលខាងលើនេះបានធ្វើឲ្យរថយន្ត Ferrari មួយគ្រឿងនេះបំបែកកំណត់ត្រាពិភពលោកក្លាយជារថយន្តស៊េរីចាស់ដែលមានតម្លៃថ្លៃជាងគេបំផុតផងដែរ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: